ព័ត៌មានអន្តរជាតិ

កងទ័ព​អ៊ុយ​ក្រែ​ន​សារភាព​ចំពោះ​ការចុះចាញ់ និង​ដកថយ​ចេញ​ទីតាំងនៅ​ទីក្រុង Avdeyevka ខណ​ការបាត់បង់​កង​ទ​ព័​ធ្ងន់ធ្ងរ​

មេបញ្ជាការ​ក្រុម​លោក Alexander Tarnavsky បាន​និយាយ​នៅលើ​បណ្តាញ Telegram របស់គាត់​ថា ក្រុម​ទាហាន​យុទ្ធសាស្ត្រ​ប្រតិ​ប​តិ្ត​ការ​អ៊ុយ​ក្រែ​ន ដែល​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​ទីក្រុង Avdeyevka បាន​បា​ក់ទ​ព័ និង​ចុះចាញ់​នៅ​ទីតាំង​របស់ខ្លួន​នៅក្នុង​ទីក្រុង​មួយ​នេះ ខណៈដែល​កង​ទ​ព័​មួយចំនួនត្រូវ​បាន​កង​ទ​ព័​រុស្ស៊ី​ចាប់ខ្លួន​។​

លោក​បាន​និយាយថា កងទ័ព​អ៊ុយ​ក្រែ​ន​ធ្វើ​ការដក​ទ​ព័​ចេញពី​ទីតាំង​ដែល​ត្រូវបាន​បំផ្លាញ​ ហើយ​បើ​ចាំបាច់ពួកគេ​ទៅកាន់​ទីតាំង​ថ្មី ​ជា​អកុសលពេលដែលកំពង់ធ្វើការដក​ទ​ព័​ទាហាន​របស់​យើង​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​ថែមទៀត​។​

លោក Tarnavsky បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា ទីតាំង​ថ្មី​ត្រូវ​បានរៀបចំ​សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន​ដែល​ឈរជើង​នៅ​ទីក្រុង Avdeyevka ខណៈពេលដែល​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​បន្ទាយ​ថ្មី​នៅតែ​បន្ត​។ គាត់​បាន​ប្រាប់​អំពី​ស្ថានភាព​នៅ Avdeyevka ថា “​ពិបាក ប៉ុន្តែ​អាច​គ្រប់គ្រង​បាន​” ។​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អ្នកជំនាញ​យោធា​បាន​នឹង​កំពុង​ហៅ​ស្ថានការណ៍​នៅ​ទីក្រុង Avdeyevka ថា​ធ្ងន់ធ្ងរដោយ​ប្រៀបធៀប​វា​ទៅនឹង​ទីក្រុង Artyomovsk (Bakhmut) ដែល​កងកម្លាំង​អ៊ុយ​ក្រែ​ន​បានទទួល​រង​នូវ​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​ប៉ុនប៉ង​កាន់កាប់​ទីក្រុង​នេះ​។​

កាលពីដើម​សប្តាហ៍​នេះ​តំណាង​កងពលតូច​មេកានិច​ទី110 ដែល​ឈរជើង​ក្នុងទិសដៅ​ទីក្រុង Avdeyevka បាន​សារភាពថា អង្គភាព​នេះ​មិនមាន​សមត្ថភាព​ក្នុងការ​កាន់កាប់​បន្តទៀត​ទេ​។ កងពលតូច Assault Brigade ទី3 ដែល​បាន​ផ្លាស់ប្តូរ​ទីតាំង​ទៅ​ទីក្រុង Avdeyevka សម្រាប់​ការពង្រឹង​ក៏បាន​រាយការណ៍អំ​ពី​ស្ថានភាព​កំពង់ “​ធ្ងន់ធ្ងរ​បំផុត​” នៅ​ផ្នែក​នៃ​សមរភូមិ​ជួរមុខ ដែល​នឹង​មិនអាច​ទ្រទ្រង់បាន​ទ្បើ​យ​។​

នៅ​ចុងខែ​ធ្នូ ឆ្នាំ 2023 លោក Valery Zaluzhny ដែលជា​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន បាន​និយាយថា កងទ័ព​អ៊ុយ​ក្រែ​ន​អាច​នឹង​បោះបង់ចោល​ទីក្រុង Avdeyevka ក្នុង​រយៈពេល 2-3 ខែ​ទៀត​។​

អគ្គមេបញ្ជាការ​រង​អ៊ុយ​ក្រែ​ន Alexander Syrsky បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា លោក​បាន​បញ្ជា​ឱ្យ​ដក​អង្គភាព​យោធា​អ៊ុយ​ក្រែ​ន​ចេញពី​ទីក្រុង Avdeyevka ជាបន្ទាន់ព្រោះមិនអាច​ទ្រទ្រង់បាន​ទៀតទេ។​

ដោយ​ផ្អែកលើ​ស្ថានភាព​ប្រតិបត្តិការ​ជុំវិញ​ទីក្រុង Avdeyevka ក៏ដូចជា​ដើម្បី​ការពារ​ការជាប់គាំង និង សម្រាប់​ជា​ប្រយោជន៍​ដល់​ការសង្គ្រោះ​អាយុជីវិត និង​សុខភាព​របស់​កងទ័ព​របស់​យើង ខ្ញុំ​បានសម្រេច​ចិត្ត​ដក​អង្គភាព​របស់​យើង​ចេញពី​ទីក្រុង ហើយ​ផ្លាស់ប្តូរ​ពួកគេ​ទៅកាន់​តំបន់​ការពារ​ដែល​អំណោយផល​បន្ថែមទៀត​។

លោក Syrsky បាន​និយាយ​នៅលើ​គណនី Facebook របស់គាត់ (​ត្រូវបាន​ហាមឃាត់​នៅក្នុង​ប្រទេស​រុស្ស៊ី​ដោយសារតែ​ភាពជា​ម្ចាស់​របស់​វា​ដោយ Meta កំណត់ថា​ជា​ភាសា​ជ្រុលនិយម​)៕

Leave a Reply

Your email address will not be published. Required fields are marked *