ព័ត៌មានជាតិ

ពលរដ្ឋប្រទះឃើញគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៤គ្រាប់នៅក្នុងចំការ

បាត់ដំបង៖ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មីន​ចំនួន៤គ្រាប់នៅក្បែរដំបូកខ​ណ:​ពួកគាត់​កំពង់​​ភ្ជួរដីធ្វើចម្ការបស់ខ្លួនកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង។

គ្រាប់មីនទាំងអស់នោះ ត្រូវបានឈ្មោះ ឈឹម វណ្ណី ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ​ដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ជាម្ចាស់ចំការ រាយការណ៍​ទៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំក្តុលតាហែន ចុះទៅពិនិត្យនិងរាយការណ៍ទៅ​អង្គភាព​កំចាត់​មីន​ស៊ីម៉ាក់។

ប្រភពព័ត៌មានបានអោយដឹងថាប្រភេទគ្រាប់មីនទាំងអស់នោះរួមមាន៖គ្រាប់មីនប្រភេទ៦៩ចំនួន២គ្រាប់ គ្រាប់មីនប្រភេទ៦០ចំនួន១គ្រាប់និងគ្រាប់បេ៤០ចំនួន១គ្រាប់។

គ្រាប់មីនទាំងអស់នោះ ត្រូវបានឈ្មោះ ឈឹម វណ្ណី ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ​ដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ជាម្ចាស់ចំការ រាយការណ៍​ទៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំក្តុលតាហែន ចុះទៅពិនិត្យនិងរាយការណ៍ទៅ​អង្គភាព​កំចាត់​មីន​ស៊ីម៉ាក់។

បច្ចុប្បន្នគ្រាប់យុទ្ធភណ្ឌទាំងអស់នោះ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាន​នគរ​បាល​ស្រុកបវេលប្រគល់អោយអង្គភាពកំចាត់មីនប្រមូលយកទៅកំទេចចោលដើម្បីរក្សាសន្តិ​សុខ​ជូនប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *