ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ប្រកាសបញ្ជូលសមាជិកថ្មី ចំនួន១២៦នាក់

លោក គង់ គឹមនី  អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកស្នួល បានអញ្ជើញជាអធបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ចំនួន ១២៦នាក់ មកពីភូមិចំនួន២ គឺភូមិ មិល និងភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។

លោក គង់ គឹមនី បានលើកឡើងថា ដោយមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ ក្នុងការដឹកនាំប្រទេស និងគុណបំណាច់ដ៏មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជាតិឲ្យរស់ឡើងវិញ ​រួចផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃ៧មករា ១៩៧៩ និងបានទប់ស្កាត់ មិនឲ្យរបបដ៏យង់ឃ្នងនេះវិលត្រឡប់មកវិញ ដណ្តើមមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាង កិត្តិយសសេចក្ដីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍។

លោកក៍ បានលើកទឹកចិត្តដល់សមាជិក សមាជិកា ឲ្យយល់កាន់ច្បាស់ពីគណបក្សប្រជាជនកម្ពុជា ក្នុងការស្ដារខឿនសេដ្ឋកិច្ចសង្គមឡើងវិញជាជំហានៗ តាំងពីលេខសូន្យរហូតមានការរីកចម្រើនយ៉ាងខ្លាំងដូចបច្ចុប្បន្ន។ហើយ បានទាក់ទាញបានអ្នកវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេស បង្កើន បានការងារ និងមុខរបរជូនប្រជាជន។

កសាងសមិទ្ធផលលើគ្រប់វិស័យ មានផ្លូវ ស្ពាន ទំនប់ប្រឡាយ មណ្ឌលអភិវឌ្ឍ សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលធ្វើឲ្យជីវភាពប្រជាជនកាន់តែបានល្អប្រសើរឡើង និងបានអនុវត្តប្រកបដោយជោគជ័យ នូវការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ដែលធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *